
នាពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យមានការពិចារណាច្បាប់ឡើងវិញទាក់ទងនឹងគណបក្សនយោបាយ។ សម្តេចបានលើកឡើងថា កម្ពុជាគួរតែអនុវត្តតាមថៃ ដោយរំលាយ ឬហាមឃាត់សិទ្ធិនយោបាយចំពោះគណបក្ស និងថ្នាក់ដឹកនាំណាដែលធ្វើខុសធ្ងន់។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីនេះ គឺសំដៅលើគណបក្សនយោបាយទាំងអស់រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។ សម្តេចហ៊ុន សែន បានលើកឡើងពីបញ្ជីឈ្មោះគណបក្សដ៏ច្រើននៅក្នុងបញ្ជីក្រសួងមហាផ្ទៃ ប៉ុន្តែបក្សខ្លះរកស្នាមមេដៃគាំទ្រមិនគ្រប់តាមចំនួននោះឡើយ។ សម្តេចក៏បានលើកឡើងផងដែរ ទាក់ទងនឹងការជ្រៀតជ្រែកពីបរទេស ដែលជារឿងមួយមិនគួរមាននោះឡើយ។ បន្ថែមពីនេះ សម្តេចបានចំអកគណបក្សដែលមានប្រធានជាអ្នកទោស។
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment